ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​ក្រោម​១៥ឆ្នាំ​ ទោះ​ព្រមព្រៀង​ក៏​មាន​ទោស​ដែរ​

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​បាន​លោក​ សាន​ សុផាត​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ នេះ​ សម្រេចចេញដីកា​​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ “រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​”តាម​មាត្រា​៤២​នៃ​ច្បា​ប់​ស្តី​ពី ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

អ្នក​ច្បាប់​មួយ​រូប​អះអាង​ថា​ ការ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​ ទោះ​ព្រមព្រៀង​ក៏​មាន​ទោស​ដែរ​ ។

យុវជន​រូប​នេះ​ឈ្មោះ​ សន ឧត្តម អាយុ​១៨​ឆ្នាំ ។​ ដោយឡែក​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ឱ្យ​​ដឹង​ថា ជនសង្ស័យនិង​ក្មេង​ស្រី​ស្គាល់គ្នា​តាម​ហ្វេសប៊ុក​ រហូត​ឈាន​ដល់​ស្រលាញ់​គ្នា​បាន​៦​ខែ ក្នុង​ទំនាក់​ទំនងជា​សង្សារ ។ នៅ​យប់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​ណាត់​សង្សារ​ចូល​ទៅ​រាំ​លេង​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង លុះ​រាំ​លេង​កម្សាន្ត​រួច អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​ដេក​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​សុ​វ​ណ្ណា ។

ជនសង្ស័យ​សារភាព​ថា​ ​ពិតជា​បាន​រួម​ភេទ​ជាមួយ​​សង្សារ ប្រាកដ​មែន​ ៕ ចេស្តា


ចែករំលែក៖