ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា នេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ”តាមមាត្រា៤២នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។
អ្នកច្បាប់មួយរូបអះអាងថា ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះព្រមព្រៀងក៏មានទោសដែរ ។
យុវជនរូបនេះឈ្មោះ សន ឧត្តម អាយុ១៨ឆ្នាំ ។ ដោយឡែកក្មេងស្រីអាយុ១២ឆ្នាំ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យនិងក្មេងស្រីស្គាល់គ្នាតាមហ្វេសប៊ុក រហូតឈានដល់ស្រលាញ់គ្នាបាន៦ខែ ក្នុងទំនាក់ទំនងជាសង្សារ ។ នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យណាត់សង្សារចូលទៅរាំលេងក្លឹបកម្សាន្តមួយកន្លែង លុះរាំលេងកម្សាន្តរួច អ្នកទាំងពីរបានដឹកដៃគ្នាចូលទៅដេកផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្សារសុវណ្ណា ។
ជនសង្ស័យសារភាពថា ពិតជាបានរួមភេទជាមួយសង្សារ ប្រាកដមែន ៕ ចេស្តា