ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ បន្ត​សួរ​ចម្លើយ​បន្ថែម​ជនត្រូវចោទ​កឹម​ សុខា​ ពាក់ព័ន្ធ​អំពើ​ក្បត់​ជាតិ​ ថ្ងៃ​ទី​២៤ វិច្ឆិកា​​

ចែករំលែក៖

ភ្នំពេញ​៖លោក​សំ​ សុគង់​ មេធាវី​​ការពារ​ក្ដី​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ នឹង​បន្ត​សួរ​ចម្លើយ​បន្ថែម​ជនត្រូវចោទ​កឹម​ សុខា​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ពាក់ព័ន្ធ​អំពើ​ក្បត់​ជាតិ​ ។​

ថ្មី​ៗ​នេះ​ ទាំង​សាលាឧទ្ធរណ៍​ និង​ តុលាការ​កំពូល​ សម្រេច​ទាត់​ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ដោយ​ស្ថាប័ន​តុលាការ​ អះអាងថា​ ការ​សម្រេច​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​៕ ចេស្តា

 


ចែករំលែក៖