ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-វៀតណាមបញ្ចប់ការបោះបង្គោលព្រំដែននៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ កម្ពុជា-វៀតណាមបាន បញ្ចប់ការបោះបង្គោលព្រំដែនធំរវាងខេត្តក្រចេះនឹងខេត្តប៊ិនភឿកហើយ កាលពី ពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់ របស់លោកស្រី កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន។

លោកស្រី កុយ ពិសី កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូ ព្រំដែនមួយក្រុមចុះត្រួតពិនិត្យការសាង សង់បង្គោលព្រំដែនបំពេញបន្ថែម និងការសាងសង់ផ្លូវនៅតាមព្រំដែនរវាងកម្ពុជា-វៀតណាមនៅខេត្តក្រចេះនិងខេត្តប៊ិន ភឿក ។

បន្ទាប់ពីចុះពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែមនេះលោកស្រី កុយ ពិសី បានឱ្យដឹងថា ខ្សែព្រំដែនរវាងខេត្តទាំង២នេះគឺខេត្តក្រចេះ និងខេត្តប៊ិនភឿកភាគីទាំងពីរបានឯកភាពគ្នារួចរាល់ហើយ និងបានបញ្ចប់ការបោះបង្គោលព្រំដែនធំទាំង ស្រុងបាន១០០ភាគរយហើយដែរ។ ភាគីទាំង២កំពុងបន្តបោះបង្គោលព្រំដែនបំពេញបន្ថែម និងឯកភាពបញ្ចប់ការងារនេះនៅ ដំណាច់ឆ្នាំ២០១៧នេះ ។

នៅក្នុងឱកាសនោះដែរលោកស្រី កុយ ពិសី ក៏បានចុះសួរសុខទុក្ខកម្លាំងការពារព្រំដែននៅប៉ុស្តិ៍ត្រពាំងស្រែនិងប៉ុស្តិ៍ត្រពាំង

គ្រញូងដោយឧបត្ថម្ភមួយប៉ុស្តិ៍ៗទទួលបាន មីមួយកេសធំ ត្រីខ២កេស និងថវិកាមួយ ចំនួនផងដែរ ។

សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែ ចុងក្រោយនេះគណៈប្រតិភូព្រំដែនកម្ពុជា បានធ្វើសកម្មភាពជាបន្តបន្ទាប់ដើម្បីត្រួតពិនិត្យមើលការបោះបង្គោលព្រំដែនបំពេញ បន្ថែមនៅតាមព្រំដែនកម្ពុជា-វៀតណាម។ រហូតដល់ពេលនេះការរៀបចំបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមបានរួចរាល់ ចំនួនជាង៨៤ភាគរយហើយក្នុងចំណោម ព្រំដែនសរុប ៕ ហេង សូរិយា


ចែករំលែក៖