ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ និងក្រុមការងារបាននាំយកថវិកា សម្ភារ ប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន២គ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និងជាប្រធានប្រធានសមាគម(សអក)ខេត្តពោធិ៍សាត់ ប្រធាន, អនុប្រធាន(សអក)ស្រុកក្រគរ និងស្រុកភ្នំក្រវាញ ក្រុមការងារថ្នាក់ខេត្ត, ស្រុក និងសាខាឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋានបាននាំយកថវិកា និងអង្ករ ទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ។

ពិធីខាងលើប្រារពធ្វើឡើង ២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ គឺថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមួយកន្លែងនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ដែលលោក យាយឈ្មោះ មួន អៀន ព្រះជ្មាយុ ៧៣ឆ្នាំ បានទទួលមណភាពដោយរោគាពាធ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ហើយលោក យាយត្រូវជាម្ដាយរបស់ឈ្មោះ ក្រូច ក្រឹម(អតីតយោធាពលី) និងមួយកន្លែងទៀតនៅភូមីអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលគ្រួសារពលីឈ្មោះ សុខ ឌួក ភេទប្រុស(ជានិវត្តជនយោធា) បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែរនេះ។

ប្រភពព័ត៌មានពីក្រុមការងារខាងលើបានឲ្យដឹងថា ពិធីនាំយកថវិកាមរណៈសង្រ្គោះរបស់សមាគម(សអក)នេះ ដោយក្នុង ១គ្រួសារៗទទួលបាននូវថវិកាចំនួន ៤លាន៥មឺុនរៀល និងអង្ករចំនួន ៣០គីឡូក្រាមផងដែរ ហើយថវិកាចំនួន ៤លានរៀល និងអង្ករចំនួន ៣០គីឡូក្រាមនេះ បានមកពីសមាគមន៍(សអក)អតីតយុទ្ធជនមរណៈភាព និងចំនួន ៥មឺុនរៀលជាអំណោយរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសនៃ(សអត)ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងឱកាសខាងលើនេះដែរលោក ឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត្តពោធិ៍សាត់ និងជាប្រធានសមាគមន៍(សអត)ខេត្តពោធិ៍សាត់ បានសំណេះសំណាលចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ចំណែកកក្រុមការងារក៍បានអានលិខិតចូលរួមមរណៈទុក្ខរបស់សមាគម(សអក)នេះដែរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ពិធីនាំយកនូវថវិកា និងសម្ភារផ្សេងៗទៅជូនក្រុមគ្រួសារ(អតីតយុទ្ធជនពលី)នេះ ពុំមែនទើបតែនឹងធ្វើឡើងនេះនោះទេ នាកន្លងមកលោក ឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត្តពោធិ៍សាត់ និងជាប្រធាន(សអត)ខេត្តពោធិ៍សាត់ លោក និងក្រុមការងារបានធ្វើឡើងច្រើនលើកច្រើនសារនាកន្លងមក ហើយ យើងនៅតែបន្តធ្វើឡើងជារៀងរហូតតទៅទៀតនេះ ៕ បឹុម ពិន

 

 


ចែករំលែក៖