ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឫស្សីកែវចុះវាយរបងថ្មរឹងមាំរបស់ឧកញ៉ាម្នាក់ដែលសង់លើប្រព័ន្ធលូសាធារណៈរបស់រដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សំណង់របងថ្មដ៏រឹងមាំ១កន្លែង មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុងទល់ មុខបុរីអង្គរភ្នំពេញ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជា កម្មកសិទ្ធិ លោកឧកញ៉ា ឆាយ សេង​អៀង បានលួចសាងសង់រួច៣០ភាគរយទាំងគ្មាន លិខិតអនុញ្ញាត ហើយបានប្រើ​គ្រឿង​ចក្រ ជីកគាស់ដាក់ប្រព័ន្ធលូបង្ហូរ​ទឹកធ្វើឲ្យប៉ះ ពាល់ដល់ប្រឡាយមេ ត្រូវបានអាជ្ញាធរ ខណ្ឌចាត់វិធានការមិនលើកលែងឲ្យនោះ ឡើយ ។

លោក ជា ពិសី អភិបាលខណ្ឌដឹកនាំ​មន្រ្តីចាត់វិធានការយ៉ាងសស្រាក់សស្រាំ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការលិចលង់ផ្ទះប្រជាពល រដ្ឋ ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែ​បែរជាលោកឧកញ៉ារូបនេះមកសង់​សំណ​ង់​​រឹងគ្មានច្បាប់មករាំងស្ទះលំហូរ​ទឹក​ទៅវិញ។

ការពីថ្ងៃទី៧ ខែវិច្ឆិកា លោក ជា ពិសី បានដឹកនាំកម្លាំងចុះត្រួតពិនិត្យភ្លាមៗ ពីស្ថានភាពប្រឡាយ និងនាំយកគ្រឿង​ចក្រទៅស្ដារ បើកមុខផ្លូវទឹកឱ្យបានធំ​ទូលាយ ចាប់ពីផ្លូវលេខ៥៩៨ ហៅផ្លូវ​ជា​សុផារ៉ា មកប៉ែកខាងលិចធ្លាក់ មកដល់ ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរភ្នំពេញ ចូលមកតាមប្រឡាយអូរអាគុជរហូត​ធ្លាក់​ទៅដល់ផ្លូវទំនប់កប់ស្រូវ ដើម្បីរំដោះការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពល រដ្ឋ​ជា​ច្រើនគ្រួសារ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់​ទួលសង្កែទី២ និងភូមិ៤ សង្កាត់​ច្រាំងច​ំរេះទី១ ខណ្ឌឫស្សីកែវ ។

លោក ជា ពិសី បានថ្លែងថា បន្ទាប់ពីនាំយកគ្រឿងចក្រស្ដារប្រឡាយ ដើម្បីរំដោះការលិចលង់ផ្ទះប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ គ្រោងធ្វើផ្លូវប្របមាត់​ ប្រឡាយ១ខ្សែឲ្យចេញជារូបរាងក្នុងពេល​ឆាប់ៗខាងមុខ ដែលមានប្រវែងប្រហែល​២៧០០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជួស​ជុល​អណ្ដូងលូ ជង្ហុកតូចធំ (សំបុកមាន់) ក្រោយពីធ្វើរបាយការណ៍យ៉ាងលម្អិតមួយ ដើម្បីស្នើសុំទៅអភិបាលរាជធានីភ្នំពេញសម្រេចពាក់ព័ន្ធការស្ថាបនា ។

លោក ជា ពិសី បានថ្លែងទៀតថា ពិសេសកំណត់ពីផលប៉ះពាល់ចំពោះម្ចាស់ក្បាលដីឡូត៍មួយចំនួន ក្រោយឆ្នាំ២០១៥ បានសាងសង់សំណង់របងផ្ទះតូចធំ លើដីចំណីប្រឡាយ ដោយគ្មានស្នើសុំ​ច្បាប់​អនុញ្ញាត ចាំបាច់ទាមទារសហការ បើកមាត់ប្រឡាយឲ្យបានធំទូលាយ និង ត្រូវអញ្ជើញមកពិភាក្សាសុំឱ្យជួយសម្ប ទានពីសំណាក់ប្រជាពលរដ្ឋ តើមានប៉ុន្មាន​គ្រួសារ? ក្នុងការស្ថាបនាផ្លូវ១ខ្សែ ​ចាប់ពី​ផ្លូវ​បុរីអង្គរភ្នំពេញ កាត់តាមហ្គ្រែនភ្នំពេញ រហូតមកដល់ផ្លូវទំនប់កប់ស្រូវ ដោយអាច​សម្រួលទាំងការធ្វើដំណើរ និងបញ្ជៀស បានទាំងការលិចលង់ពីជំនន់ទឹកភ្លៀង។

លោកអភិបាលខណ្ឌបន្តថា ប្រសិន​បើការស្ថាបនាផ្លូវ១ខ្សែនេះ ទទួលបាន​ជោគ​ជ័យ មិនត្រឹមតែអាចបញ្ជៀសទាំង ការលិចលង់ពីជំនន់ទឹកភ្លៀងនោះទេ ពិសេសអាចជួយកាត់បន្ថយបញ្ជៀស​ការ​កកស្ទះចរាចរណ៍នៅលើដងផ្លូវ៥៩៨ ហៅ​ផ្លូវជាសុផារ៉ា បានមួយចំណែកក៏ដូច​ជា​ផ្លូវជាតិលេខ៥ផងដែរ ៕ ហេង សូរិយា


ចែករំលែក៖