ខេត្តព្រះសីហនុ៖ ក្មេងប្រុស៣នាក់បានធ្វើសកម្មភាពឡើងលើស៊ីទែនធុងទឹក ក្នុងគោលបំណងចូលគាស់ជញ្ជាំងផ្ទះចូលលួចសម្ភារ និងលុយធីបក្នុងកេសក្នុងហាងចយក្លឹបនៅក្នុងបន្ទាយ PM ចាស់នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ រត្ន័ លីហួរ ភេទប្រុស អាយុ ១២ឆ្នាំ ផ្ទះនៅម្តុំក្រោយផ្សារមាន់ ទី២. ឈ្មោះ សំ សុខដា ភេទប្រុស អាយុ ១៣ឆ្នាំ ផ្ទះនៅប្តុំផ្សារមាន់ និងទី៣. ឈ្មោះ តូច តាច ភេទប្រុស អាយុ ១២ឆ្នាំ ផ្ទះក្រោយអិលវី ។
បច្ចុប្បន្នក្មេងទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយសារក្មេងទាំង៣នាក់ មិនទាន់គ្រប់អាយុ នឹងផ្តន្ទាទោស បានអប់រំកែប្រែដោះលែងត្រឡប់ទៅផ្ទះវិញ ៕ ឆ្លាម សមុទ្រ