ព័ត៌មានទាន់ហេតុការណ៍៖

កុមារីម្នាក់លង់ទឹកស្លាប់នៅក្រោយផ្ទះខណៈមានគ្នាពី៣ទៅ៤នាក់ចុះមុជទឹកលេង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កុមារីម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ក្មេងៗមានគ្នាពី៣ទៅ៤នាក់បានចុះមុជទឹកលេងនៅខាងក្រោយផ្ទះ

ពេលដែលឪពុកម្តាយមិននៅ ក្នុងចំណោមក្មេងៗមានក្មេងស្រីម្នាក់បានលង់ទឹក។ ចំនែកក្មេងដទៃទៀតបានរត់ទៅហៅចាស់ៗឲ្យជួយ ប៉ុន្តែអកុសលក្មេងស្រីនោះបានសា្លប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ក្មេងដែលស្លាប់មានឈ្មោះសុខ ស្រីណេ អាយុ៦ឆ្នាំ រស់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពក្មេងស្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖