ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិបឹងទំពុនឃាត់ខ្លួនករណីប៉ុនប៉ងចូលផ្ទះលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹងទំពុនទី១ ខណះដែលជនសង្ស័យបានចូលទៅសង្ងំក្នុងផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅចណុចផ្ទះលេខ៧២ស្លូវលេខ៧៣BTក្រុម៥ភូមិចំរើនផល់សង្កាត់បឹងទំពុន១ខណ្ខមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង ណយ ហៅត្រេនភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យ២ខណ្ខមានជ័យ។រីឯ

ជនរងគ្រោះឈ្មោះ ម៉ៅ អុីម ភេស្រីអាយុ៥២ឆ្នាំមុខរបរអ្នកលក់ដូរស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថានៅក្បាលប្រលប់គាត់និងក្រុមគ្រួសារបានចាក់សោររបរផ្ទះដូចធម្មតា លុះមកដល់ម៉ោងប្រហែលជាជាង១១យប់គាត់បានលឺសំលេងមួយខុសពីប្រក្រតីបានចេញមកមើលស្រាប់តែឃើញជនសង្ស័យម្នាក់បានដើរចេញពីក្នុងបន្ទប់មួយទៀតពេលនោះគាត់បានស្រែកឆោឡោឡើងផ្អើលដល់ក្រុមគ្រួសារ ក៏នាំគ្នា ឃាត់ខ្លួនបានឆែកមើលនៅក្នុងខ្លួនមានដែកសសៃមួយនិងកូនពឹល១ហើយក៏ប្រគល់អោយសម្ថតកិច្ច។

ក្រោយពីសាកសួរហើយជនសង្ស័យបានសាភាពថាខ្លួនពិតជាបានចូលក្នុងផ្ទះធ្វើសកម្មភាពលួចឆ្កឹះសោរប៉ុនប៉ងលួចពិតប្រាកដមែនហើយរូបគេបានធ្វើនេះគឺមានមេខ្លោងម្នាក់ដែលជាអ្នកបង្រៀនឲ្យគេចេះឆ្គឹះសោរនៅពេលយប់ដើម្បីចេញធ្វើសកម្មភាពប្រទះឃើញអីយកនិង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍បឹងទំពុនទី១ និងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាម ច្បាប់៕ តាឡឹម


ចែករំលែក៖