ខេត្តកំពង់ធំ៖ បុរសចិត្តខ្លាំងម្នាក់បានយកក្រមាចងកនឹងធ្នឹមផ្ទះស្លាប់បានសម្រេច កាលពីវេលា ម៉ោង០១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ករណីអត្តឃាតចងកខ្លួន ស្លាប់មានឈ្មោះ វន សារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ ឈ្លោះប្រកែកជាមួយប្រពន្ធ រហូត ប្រពន្ធជេរបញ្ចោ រឿងមិន ជួយរកស៊ី គិតតែផឹកស្រា លុះ យប់ស្ងាត់ បានលួចចង់កស្លាប់តែម្ដង ដោយគ្មាននរណាដឹង។
លុះព្រឹកឡើង សមត្ថកិច្ចធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារ ចងកខ្លួនឯង ពិតប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យ ៕ ប៊ុន រិទ្ធី