ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យជាជនជាតិ​ចិន ដែលតែងតែដើរដកប្រាក់តាមទូATMរបស់ធានាគារប្រាសាក់ពេលយប់

ចែករំលែក៖

 
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិ​ចិនម្នាក់ ដែលតែងតែដើរដកប្រាក់តាមទូATM របស់ធនាគារប្រាសាក់ពេលយប់ ត្រូវបានធនាគារប្រាសាក់សហការជាមួយ​សមត្ថកិច្ចខណ្ឌ៧មករា ចាប់ខ្លួនពីបទប៉ុនប៉ងលួច លុយពីទូអេធីអិម កាលពីម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌ៧មករា ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិ​ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ធនាគារប្រាសាក់បានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរ​ខណ្ឌ ហើយភ្លាមៗនោះកម្លាំងនគរបាល ជំនាញបានស្រាវជ្រាវ ចុះឃាត់ខ្លួនបានភ្លាមៗតែមង្ត។

ក្រោយពីសមត្ថកិច្ចឆែកឆេររួច សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀត។ បុរសរូបនេះឈ្មោះ Deng Jinpeng ឆ្នាំកំណើត ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៨៧។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី



ចែករំលែក៖