ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ បានធ្វើការឆ្មក់បង្ក្រាប បទល្មើសព្រៃឈើ ដែលឈ្មួញទុច្ចរិត លួចលាក់ទុកនៅក្នុងឃ្លាំងមួយកន្លែង នៃមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ប្រាប់ឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើង កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ តំណាងលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង នៅចំណុចក្នុងឃ្លាំងមួយកន្លែង តាមបណ្តោយ ផ្លូវលំ ក្រុម១ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ សុខាសែនជ័យ