ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យដឹកលើសទម្ងន់បើកគេចជញ្ជីងបុកបារ៉ាស់ការពារផ្លូវរលើងទាំងគល់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តចំណុះភ្លៅ៥ ដឹកដីខ្សាច់ ១គ្រឿង ត្រូវបានគេសង្ស័យអាចផ្ទុកលើសទម្ងន់ បានជាបើកបរគេច(ស្ថានីយ ឃ្លាំមឿង ខេត្តពោធិ៍សាត់) ក៍បានបុកបារ៉ាស់ដែកការពារទម្ងន់ផ្លូវរលើងទាំងគល់ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចាប់ឲ្យធ្វើបារ៉ាស់សងឡើងវិញ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកក្បែរស្ថានីប្រេងឥន្ធ: ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុងបានឲ្យដឹងថា រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៏ទឹកប៑ិចលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A2577 ដឹកដីខ្សាច់ពេញហូរទឹកក៍ខ្លាក់ចេញពីដេប៉ូលក់ដីខ្សាច់មួយកន្លែង ស្ថិតក្នុងឃុំសំរោងឆ្ពោះមកតាមបណ្ដោយផ្លូវកៅស៑ូ ១ខ្សែនេះ លុះមកដល់ចំខាងលើក៍បានបុកបារ៉ាស់ដែកដែលដាក់កាត់ការពារផ្លូវ បណ្ដាលឲ្យដួលរលំរលើងទាំងគល់តែម្តង។

ប្រភពខាងលើបន្តទៀតថា ចំពោះករណីនេះអាជ្ញាធរមានសមត្ថកិច្ចសម្របសម្រួលសម្រេចឲ្យភាគីខាងរថយន្តបង្ក ជួសជុលធ្វើសងឲ្យដូចដើមវិញ និងបានអប់រំអំពីបញ្ហាការបើកបរគេចវេសជញ្ជីងថ្លឹងនេះផងដែរ។

ប៉ុន្តែប្រភពពីមហាជនផ្សេងៗលើកឡើងស្រដៀងៗគ្នាថា ករណីអ្នកដឹកដីខ្សាច់បើកបរគេចពីជញ្ជីងថ្លឹងនេះ អាចមានកត្តា២៖ ទី១ ជញ្ជីងថ្លឹងរថយន្តកាប់ពេក ក៍ថាបាន និងទី២ គេឃើញនៅលើផ្លូវជាតិលេខ៥៥ ម្ដុំឧកញ៉ាឃ្លាំងមឿង ក៏មានកន្លែងចាំត្រួតពិនិត្យរថយន្តដឹកដីខ្សាច់ និងយកលុយផងដែរ កត្តានេះ ទើបបណ្ដាលឲ្យមានរថយន្តផ្ទុកទំនិញអាចលើសទម្ងន់បើកគេចបែបនេះ បង្កជាបញ្ហា ឲ្យផ្លូវក្នុងភូមិ ឃុំឆាប់ខូច៕ ប៉ឹម ពិន


ចែករំលែក៖