ភ្នំពេញ៖ ករណីរថយន្ត២គ្រឿងម៉ាក Toyota Prius ពាក់ស្លាកលេខដូចគ្នា 2U-3108 ក្រោយពីពិនិត្យស្រាវជ្រាវសមត្ថកិច្ចបាននិងកំពុងដំណើរការផ្លូវច្បាប់លើរថ យន្តពាក់ស្លាកលេខក្លែងក្លាយ ហើយរថ យន្តដែលមានស្លាកលេខត្រឹមត្រូវក៏បានដោះលែងហើយដែរ ។
ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ថា ករណីរថយន្ត២គ្រឿងម៉ាក Toyota Prius ពាក់ស្លាកលេខដូចគ្នា 2U-3108 ក្រោយ ពីពិនិត្យស្រាវជ្រាវ និងពិនិត្យឯកសារចុះ បញ្ជីរថយន្ត ដោយមានការចូលរួមពីមន្ទីរសាធារណការនិងដឹកជញ្ជូន ស្នងការនគរ បាល ម្ចាស់រថយន្តទាំង២ជាលទ្ធផល ឃើញថា រថយន្ត១គ្រឿងបានចុះបញ្ជីត្រឹមត្រូវឯរថយន្ត១គ្រឿងទៀត ដែលជារថយន្តម្ចាស់បណ្តឹងពាក់ស្លាកលេខនិងបណ្ណ ក្លែងក្លាយ។ ម្ចាស់បណ្តឹងក៏បានអះអាងថា រថយន្តគាត់ទិញតពីគេ ហើយក៏ទទួល ស្គាល់កំហុសនេះ ។
លោកប្រធានមន្ទីរបន្តថា ករណីនេះ សមត្ថកិច្ចកំពុងដំណើរការផ្លូវច្បាប់លើរថយន្តពាក់ស្លាកលេខក្លែងក្លាយនិងបានដោះលែងរថយន្តស្លាកលេខត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក្តីលោក សាំ ពិសិដ្ឋក៏ បានអរគុណដល់ម្ចាស់បណ្តឹងដើម្បីស្វែង រកការណ៍ពិត ហើយក៏ជាជនរងគ្រោះដែល ទិញរថយន្តបន្តដោយមិនបានកាត់ឈ្មោះ ដើម្បីផ្ទៀងផ្ទាត់ភាពស្របច្បាប់ឲ្យបាន ត្រឹមត្រូវ ៕ ហេង នរិន្ទ្រ