ខេត្តព្រៃវែង ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់ផ្ទះទេវតាចំនួន០៥ខ្នងជាបន្តទៀតជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
១.ផ្ទះលេខ២១៨ ប្រគល់ជូនអ្នកមីង ប្រាក់ សារី អាយុ៦១ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក សួស យ៉ារ៉ា និងលោកស្រី។
២.ផ្ទះលេខ២២០ ប្រគល់ជូនអ្នកមីង ស៊ូ សុីនួន អាយុ៦៥ឆ្នាំ រស់នៅភូមិដូនទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ទី សុគន្ធ និងលោកស្រី។
៣.ផ្ទះលេខ២១៥ ប្រគល់ជូនលោកយាយ យិន ម៉ន អាយ៧៨ឆ្នាំ និងលោកតា យិន មឿន អាយុ៧៤ឆ្នាំ រស់នៅភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៤.ផ្ទះលេខ២១៤ ប្រគល់ជូនលោកយាយ រស់ ឃីម អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៥.ផ្ទះលេខ២១៦ ប្រគល់ជូនលោកយាយ ទេព ទូច អាយុ៨៨ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ាន។
សូមបញ្ជាក់ផងដែរ៖ ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់ជនពិការចំនួន ១១គ្រឿង និងថវិកាមួយចំនួនផងដែរ។
ដោយឡែកទុរគតជនចំនួន ០២គ្រួសារផ្សេងទៀត រស់នៅឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយមនុស្សធម៌ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកសុី អុីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ និងថវិកា៥០មុឺនរៀល។
កម្មវិធីផ្ទះទេវតា និងការងារមនុស្សធម៌ខាងលើនេះ មានការចូលរួម និងអមដំណើរដោយ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត៕ សុខ ខេមរា