ខេត្តសៀមរាប៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងចម្រាញ់ មាស ដែលគេសង្ស័យថាដំណើរការលួចលាក់មានទីតាំងនៅទល់មុខភោជនីយដ្ឋាន សមភាពថ្មីចូលក្នុងប្រហែលជា២០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀម រាបនៅតែបន្តសកម្មភាពចម្រាញ់មាសសុទ្ធបញ្ចេញផ្សែងអាស៊ីតដូចពពកនៅរដូវ វស្សាដដែល ។
ប្រជាពលរដ្ឋរាយការណ៍ទៀតថា ក្លិន ភាយចំហាយជាតិអាស៊ីតបានធ្វើឲ្យប៉ះ ពាល់ដល់សុខភាពពួកគាត់ដែលរស់នៅ ជិតខាងយ៉ាងធ្ងន់ធ្ងរ។ បើផ្សែងចំហាយជាតិ អាស៊ីតចម្រាញ់មាសជះក្លិនយ៉ាងនេះ ពួក គាត់មិនដឹងថា រស់បានប៉ុន្មានថ្ងៃទៀតទេ។ ករណីនេះមិនដែលឃើញមានអាជ្ញាធរ ឬក៏សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងស្ថាប័ន មួយណាចុះទៅត្រួតពិនិត្យឡើយ សង្ស័យ ថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ទៅហើយ ទើបថៅកែទីតាំងចម្រាញ់មាសធ្វើអ្វីស្រេច ចិត្តបែបនេះ ។
ករណីខាងលើនេះលោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាបបានប្រាប់ឲ្យ ប្រជា ពលរដ្ឋទាំងអស់រស់នៅជិតខាង ដែលប៉ះ ពាល់ក្លិនអាស៊ីតទៅដាក់ពាក្យបណ្តឹងនៅ សាលាសង្កាត់ស្វាយដង្គុំដើម្បីឲ្យចៅសង្កាត់ ចុះទៅពិនិត្យមើល ៕ សហការី