ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរទីតាំងចែកចាយនិងរក្សាទុក សាច់មាន់ គ្មានច្បាប់នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងចែកចាយនិងរក្សាទុក សាច់មាន់ កោះមាន់ ស្លាបមាន់ ជង្គុងមាន់វែង ប៉ាត់តេមាន់ស ប៉ាត់តេក្ដាម ស្បែកស្រួយ ក្លៅមាន់ ទ្រូងមាន់ មួយកន្លែង ត្រូវបានកម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះលេខ០៩BE ផ្លូវប្រឡាយលេខ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលសមត្ថកិច្ចរកឃើញគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យទីតាងខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេស ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូលបានចុះទៅត្រួតពិនិត្យរទីតាំងចែកចាយនិងរក្សាទុក សាច់មាន់ កោះមាន់ ស្លាបមាន់ ស្លាបមាន់ ជង្គុងមាន់វែង ប៉ាត់តេមាន់ស ប៉ាត់តេក្ដាម ស្បែកស្រួយ ក្លៅមាន់ ទ្រូងមាន់ មានគុណភាព អនាម័យ និង ស្តង់ដារ​ត្រឹមត្រូវ ប៉ុន្តែឃើញថាទីតាំងនោះគ្មានច្បាប់ ។

ក្នុងប្រតិបត្តិការនេះដែលសមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការទិញ សាច់មាន់ កោះមាន់ ស្លាបមាន់ ជង្គុងមាន់វែង ប៉ាត់តេមាន់ស ប៉ាត់តេក្ដាម ស្បែកស្រួយ ក្លៅមាន់ ទ្រូងមាន់ ណាដែលគ្មានគុណភាពនិងអនាម័យយកទៅបរិភោគ ព្រោះវាអាចប៉ះពាល់ដល់សុខភាពឬហានិភ័យណាមួយដែរអាចកើតមានឡើង ។ហើយសមត្ថកិច្ចក៏សូមណូមពរដល់ម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងយកមកលក់ដូរ គ្មានគុណភាព អនាម័យ និងគ្មានស្តង់ដារ គិតតែប្រយោជន៍របស់ខ្លួនមិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋ ​ សូមបញ្ចប់ការផលិតផលនិងលក់បន្តទៀត ព្រោះការផលិតនិងលក់គ្មានស្តង់ដារបែបនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងមូលដែលទិញយកទៅបរិភោគ ។ ហើយចំពោះអាជីវករណាដែលនូវរឹងទទឹងនោះ បើសិនជាសមត្ថកិច្ចចុះប្រតិបត្តិការចាប់និងរកឃើញថាគ្មានគុណភាព អនាម័យ តាមស្តង់ដារនោះ នឹងឃាត់ខ្លួនម្ចាស់ទីតាំងបញ្ចូនទៅតុលាការ ដោយទទួលខុសត្រូវតាមផ្លូវច្បាប់ ។

ក្រោយពីធ្វើការឆែកឆេររួចហើយ សមត្ថកិច្ចចម្រុះក៏បានធ្វើការផ្អាកអាជីវកម្មទីតាំងខាងលើនេះបណ្ដោះអាសន្នសិន ដើម្បីឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតត្រឹមត្រូវទៅតាមផ្លូវច្បាប់ផងដែរ ៕ ស តារា


ចែករំលែក៖