ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខឃាត់រថយន្តកាមរីហើម២គ្រឿងដឹកឈើធ្នង់

ចែករំលែក៖

ភ្នំពេញ រថយន្តម៉ាកកាមរីហើម២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះរបស់សាលាខណ្ឌសែនសុខឃាត់ និងត្រួតពិនិត្យ ខណៈបើកឆ្លងកាត់កន្លែងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យរថយន្ត ហើយក៏ឃើញដឹកឈើ(កូនក្រឡឹង)ពុំទាន់កែច្នៃ។

ការឃាត់រថយន្តទាំង២គ្រឿងត្រួតពិនិត្យនេះបន្ទាប់ពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នដំណើរនៅពេលយប់ ដើម្បីការពារសុវត្ថិភាពជួនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខវត្តសុវណ្ណមុនីវង្ស តាមបណ្តោយផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ព្រិត្តការណ៍នេះដឹកនាំដោយលោក សាំង សុភ័ក្រវិចិត្ត អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អធិការងខណ្ឌ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធខណ្ឌ និងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ទៀត។

លោក សាំង សុភ័ក្រវិចិត្ត អភិបាលរងខណ្ឌបានមានប្រាប់ថា មុន និងឃាត់រងយន្តទាំង២គ្រឿងដឹកឈើប្រភេទធ្នង់ខាងលើនេះ គឺបន្ទាប់ពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខក្រោមការដឹកនាំពីលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌប្រជុំដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរ ដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្រ្តដើម្បីរក្សាសន្តិសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។

នៅពេលកំពុងដំណើរត្រួតពិនិត្យ ក៏មានរថយន្តកាមរីគូទហើម ២គ្រឿង ពណ៌ស ទី១ពាក់ស្លាកលេខកំពុងចាម2A-0716 និងទី២ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2984។ ហើយបានបើកឆ្លងកាត់ត្រួតពិនិត្យគួរឲ្យសង្ស័យ ក៏ហៅឲ្យឈប់ត្រួតពិនិត្យឃើញមានឈើប្រភេទធ្នង់ជាកំណាត់តូចៗ ដែលគេដឹកយកទៅធ្វើជាកូនក្រឡឹងនោះ ទើបសមត្ថកិច្ចឃាត់សាកសួរ និងរាយការណ៍ជួនលោកអភិបាលខណ្ឌ។

បើកតាមសម្តីពីអ្នកបើកបររថយន្តបានឲ្យដឹងថា ពួកគាត់គ្រាន់តែជាអ្នកដឹកស៊ីឈ្នួលឲ្យគេតែប៉ុណ្ណោះ ដោយគិតក្នុងឈើមួយគីឡូក្រាមតម្លៃ១០០០រៀល ហើយឈើខាងលើជាប្រភេទឈើក្រឡឹង ដែលដឹកចេញមកពីស្រុកក្រវាញ់ ខេត្តពោធិ៍សាត់នាំចូលមកក្នុងទីក្រុងភ្នំពេញ។

ក្រោយពីរាយការណ៍ជួនលោកអភិបាលខណ្ឌរួចលោក សាំង សុភ័ក្រវិចិត្តបានប្រាប់ថា លោកអភិបាលខណ្ឌបានឲ្យរថយន្តដឹកឈើទាំងគ្រឿងនោះបន្តដំណើរទៅមុខទៀត ព្រោះលោកថា ឈើនេះជាប្រភេទកែច្នៃរួច៕ តុង សីហា

 

 

 


ចែករំលែក៖