ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ វប្បធម៌កម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្ដរជាតិ តាមរយៈការប្រកួតប្រជែងបវរ កញ្ញាពិភពលោក ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេស ស្នាមញញឹញ រីករាយរាក់ទាក់ ស្មោះស្ម័គ្រ របស់ប្រជាជនកម្ពុជាយើងទៅកាន់ពិភពលោក។
លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រីបានចូលរួម ផ្ដល់កិតិ្ដ យស លើកទឹកចិត្ដ បញ្ចប់ការប្រកួតប្រជែងបវរ កញ្ញាពិភពលោក ឆ្នាំ២០១៧ ខណៈព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោកស្រី ភឿង សក័ន្នា រដ្ឋមន្ដ្រីកនរសួងវប្បធម៌និងវិចិត្រសិល្បៈ ផងដែរ ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានសម្តែងនូវការកោតសើរ និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងដែលបានបង្កើតរៀបចំនូវកម្មវិធីដ៍មានអត្ថន័យនេះឡើង ដើម្បីស្វាគមន៍ដល់ក្រុមបវរកញ្ញាពិភព លោកឆ្នាំ ២០១៧ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកស្រីបន្តថា៖ នេះជាលើកទី១ហើយ ដែលកម្ពុជា មានមោទនភាពធ្វើម្ចាស់ផ្ទះការទទួលព្រឹត្តិការណ៍Miss Global២០១៧ ដ៍មានសារៈសំខាន់នេះ។
ព្រឹត្តិការណ៍នេះធ្វើឡើងមានគោលបំណង មិនត្រឹមតែជាការបង្ហាញសម្រស់និងសមត្ថភាពបេក្ខនារីមកពីប្រទេសផ្សេងៗតាមរយៈការបង្ហាញ ស្នាមញញឹមដ៍ស្រស់ស្អាត ក្នុងសំលៀកបំពាក់ប្រពៃណី និងសម័យ និងការបញ្ចេញ សមត្ថភាពជំនាញផ្សេងៗ ប៉ុណ្ណោះទេ ហើយថែមទាំងជាការ លើកកម្ពស់ ការផ្លាស់ប្តូរវប្បធម៍ សិល្បៈ និងបង្កើនស្មារតី សាមគ្គីភាព មិត្តភាពក្នុងចំណោមបេក្ខនារីនៃបណ្តាប្រទេសដែលបានចូលរួមផងដែរ។ ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាព មួយបញ្ជាក់ នូវការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុនសែន នៃព្រះរាជាណាចក្រកម្ពុជា លើការផ្លាសប្តូរវប្បធម៍ សប្បូបែបជាមួយបណ្តាប្រទេសនៅលើពិភពលោក។
លោកស្រីបានបន្ដថា៖ ព្រឹត្តិការណ៍Miss Global២០១៧ ដ៍មានសារៈសំខាន់នេះ ពិជាអស្ចារ្យ ដោយសារយើងបានចម្រាញ់ចេញយកបវរកញ្ញា ដែលមានសមត្ថភាពចំនួន៦០ ប្រទេសមកប្រកួតដណ្ដើមរាជនីសម្រស់ និងសមត្ថភាព នេះគឺពិតជាការលំបាក ព្រោះសម្រស់នារីទាំង៦០ ប្រទេសនេះ មានសម្រស់ស្មើរៗគ្នា៕ សំរិត