ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងថ្នាក់រៀនទាញដាវកាប់គូទំនាស់ដាច់ដៃ នគរបាលតាមចាប់ដេកគុក

ចែករំលែក៖

ខេត្តព្រៃវែងៈ មានអំពើហិង្សាមួយបានកើតឡើងដោយយុវសិស្សឈាមរាវម្នាក់ បានយកដាវកាប់សិស្សម្នាក់ទៀតបណ្តាលឲ្យរបួសជាទម្ងន់ កាលពីថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចវិទ្យាល័យរស្មីសាមគ្គី ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ សុកឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលនៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ បច្ចុប្បន្នស្នាក់នៅភូមិបង្អែក ឃុំត្រពាំងស្វាយភ្លោះ ស្រុកពាមជរ។ ជនសង្ស័យរូបនេះ បានយកដាវដែក១ដើម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សុខុម សុខន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ បណ្តាលឲ្យរងរបួសជាទម្ងន់ត្រង់ដៃដោយសារទំនាស់ក្នុងថ្នាក់រៀន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅប្រទេសវៀតណាម។ បន្ទាប់មកជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនទាល់តែបាន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលស្រុកកំពុងសាកសួរ និងឃុំខ្លួនបណ្តោះអាសនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប្រាថ្នា


ចែករំលែក៖