ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបន្តចាប់ក្មេងស្ទាវផ្ទុកសារធាតុញៀន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបន្តចាប់ក្រុមក្មេងស្ទាវៗ ដែលមានផ្ទុកសារធាតុញៀនបាន៥នាក់ បន្ទាប់ពីត្រួតពិនិត្យទឹកនោម កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទថា ពួកគេប្រើប្រាស់ថ្នាំញៀនខុសច្បាប់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានឲ្យដឹងថា ការឃាត់ខ្លួនយុវជនទាំង៥នាក់ខាងលើធ្វើឡើងនៅ ខណៈដែលពួកគេកំពុងជិះម៉ូតូឆ្លងកាត់គោលដៅកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់គណៈបញ្ចាការឯកភាពខណ្ឌសែនសុខ កាលពីម៉ោង២១និង៥០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ មុខទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីបានធ្វើតេស្តទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុញៀន។

យុវជនជាប់ចោទទាំង៥នាក់នោះមានឈ្មោះ ១ ឈ្មោះ ស ពិសិដ្ឋ អាយុ២៣ឆ្នាំ កម្មករនៅសង្កាត់ទឹកថ្លា, ២.ឈ្មោះ ហឹន ដែន អាយុ២០ឆ្នាំ កម្មករសំណង់ នៅអន្លង់ក្ងាន, ៣.ឈ្មោះ ពៅ ពន្លក អាយុ២៣ឆ្នាំ នៅអូរបែកក្អម,៤.ឈ្មោះ ឈុំ តួ អាយុ២៥ឆ្នាំ កម្មករសំណង់ នៅខណ្ឌទួលគោក និង ៤.ឈ្មោះ សុខ រិទ្ឋ អាយុ២១ឆ្នាំ មុខរបរព្រូឡាន។

សមត្ថកិច្ចកំពុងឃាត់ខ្លួនពួកគេដោយចោទប្រកាន់ថា បានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងត្រៀមបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕ តុង សីហា


ចែករំលែក៖