ខេត្តពោធិ៍សាត់៖ បន្ទាប់ពីសកម្មភាពចរាចរណ៍ឈើដ៏គគ្រឹកគគ្រេងទាំងឡានតូច-ធំត្រូវបានផ្អាកមួយរយះ ស្រាប់តែយប់មិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្បួនឡានឈើបានកម្រើកឡើងវិញដូចគេហែកឋិន មានទាំងឡានសាំយ៉ុង កាមរី បាឡែន ធុនត្រា ស្តេរិច ជាង៥០គ្រឿងដឹកឈើប្រណីតចេញពីស្រុកភ្នំក្រវាញ់ ឆ្ពោះទៅភ្នំពេញ បានយ៉ាងរលូន ចំពោះមុខមហាជន រហូតដល់ប្រជាពលរដ្ឋភ្លាត់មាត់ថា៖ ហេតុអីចៅហ្វាយខេត្តធូរលុងដល់ម្លឹងនឹងបទល្មើសឈើនេះទៅវិញ,?
សព្វថ្ងៃនេះ បទល្មើសឈើនៅខេត្តពោធិ៍សាត់កាន់តែរីកដុះដាលនៅស្រុកភ្នំក្រវ៉វាញ់ នៅស្រុកវាលវែង ករណីអារផ្តួលរលំឈើដឹកជញ្ជូនអូសចូលតាមក្រុមហ៊ុន លែងមានខាងបរិស្ថាន រដ្ឋបាលព្រៃឈើ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរវីរវល់ហើយ ខណៈងប់ងល់នឹងលាភសក្ការពីបទល្មើសទាំងនេះ។ ដូច្នេះសកម្មភាពចរាចរណ៍ឈើនៅខេត្តពោធិ៍សាត់ប្រកបដោយភាពធូរលុងមានទាំងឡានតូច-ធំ ទាំងឈើប្រណីត ឈើក្រៅលំដាប់ថ្នាក់។ ក្នុងនោះ សុទ្ធតែសមត្ថកិច្ចជាអ្នករត់ការឲ្យឈ្មួញ ក្លាយទៅជារួមគំនិតគ្នាប្រព្រឹត្តបទល្មើសនេះ៕ ប៉ឹម ពិន