ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់បុកបង្គោលសាជីអមផ្លូវដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរស២នាក់ ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកបង្គោលសាជីអមផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងនាវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ នៅមុខវត្តសួនស៊ិនណារាម(វត្តថ្មី) ភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន់ សាមឌី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង1A-5821 បង្កដោយខ្លួនឯង រួមដំណើរជាមួយឈ្មោះ តឿ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយសារជនរងគ្រោះ ជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោង យកចង្កូតមិនទាន់ក៏ជ្រុលទៅបុកនិងបង្គោលសាជីអមផ្លូវដួលបែកក្បាលតែម្តង គ្រាដែលមិនបានពាក់មួកការពារសុវត្ថិភាព ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ហើយបានប្រគល់សព និងម៉ូតូទៅឲ្យក្រុមគ្រួសាររួមទាំងសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ប្រាថ្នា


ចែករំលែក៖