ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឆ្មក់បង្ក្រាបអ្នកជួញដូរគ្រឿងញៀនម្នាក់ដកហូតថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យអ្នកជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលឆ្មក់បង្ក្រាបនិងឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះលេខ១៨០ ក្រុម៧ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះលី គីមហួត ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបអ៊ុតម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរបានរាយការណ៍សម្ងាត់ ទើបលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានបញ្ជាកម្លាំងឲ្យស៊ើបអង្កេតរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនចំនួន៤កញ្ចប់ ក្នុងនោះមានតូច៣កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖