ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ជនសង្ស័យ៣នាក់រួមមាន ឈ្មោះ យ៉ើ ហា្វហ្សី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខ៩៧៥ ក្រុម៧៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(ជួញដូរ), ឈ្មោះ រ៉េះ ម៉ាត់ណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(ប្រើប្រាស់) និងឈ្មោះ សឹម ហា្វទេល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០៧៩ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(ប្រើប្រាស់)។
សម្ភារដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានឆ្លើយបំភ្លឺចំពោះមុខកម្លាំងជំនាញថា ពួកគេពិតជាបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនមែន ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕ អរុណរះ