ខេត្តពោធិ៍សាត់៖ តុលាការខេត្តពោធិ៍សាត់បានចេញដីកាចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចុះអនុវត្តសាលដីកាឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចាប់ខ្លួនជនសង្ស័យឈ្មោះ ណៃ សុធីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពុទ្រ្ទាម ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ជាក់ថា ជននេះត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិពុទ្ទ្រាម ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមច្បាប់៕ ប៉ឹម ពិន