ក្រុម Barcelona កំពុងត្រៀមលក់ចេញកីឡាករមួយចំនួន ក្នុងន័យបង្កើនថវិកាយ៉ាងហោចណាស់ដល់៨៤ភាគរយ នៃថវិកាសរុបដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Philppe Coutinho របស់ក្រុមហង្សក្រហម Liverpool អំឡុងពេលទីផ្សាដោះដូរកីឡាករនឹងបើកនៅខែមករាខាងមុខនេះ។
ក្រុមអ្នកមានបុណ្យBarcelona ចាំបាច់បំផុតត្រូវតែលក់កីឡាករមួយចំនួនដើម្បី កៀរគរហិរញ្ញវត្តុឲ្យបានគ្រប់គ្រាន់ ក្នុងការដាក់សំណើដេញថ្លៃសាជាថ្មីដល់ខ្សែ ប្រយុទ្ធសញ្ជាតិប្រេស៊ីលCoutinho នៅក្នុងតម្លៃ១០៥លានផោន បន្ទាប់ពីខកខាន នាំយកអតីតខ្សែប្រយុទ្ធក្លិប Inter Milan រូបនេះកាលពីមុនចាប់ផ្តើមរដូវកាលថ្មីកន្លងមក។
កីឡាករទាំង៥រូបនោះមានដូចជា ខ្សែបម្រើសញ្ជាតិទួរគី Arda Turan ដែលមានក្លិបកំពូលនៅប្រទេសចិន និងក្លិបយក្សនៅស្រុកកំណើតគឺ Galatasaray កំពុងចាប់អារម្មណ៍, ខ្សែការពារកណ្តាលសញ្ជាតិបែលហ្សុិក កីឡាករ Thomas Vermaelen, ខ្សែការពារ Aleix Vidal ទោះបីពួកគេនៅសល់កិច្ចសន្យាលេងឲ្យក្លិបនៅឡើយង, ខ្សែបម្រើ Andre Gomes និង Paco Alcacer ដែលកីឡាករទាំង២បានចាកចេញពីក្រុម Valencia មកចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៦ ៕ ដេវីត