ព័ត៌មានទាន់ហេតុការណ៍៖

អុីតាលីសង្ឃឹមថា Carlo Ancelotti នឹងមកកាន់តំណែងគ្រូបង្វឹកក្រោយប្រធានសហព័ន្ធលាឈប់

ចែករំលែក៖

អ៊ីតាលីសង្ឃឹមថា ការលាលែងចេញពីតំណែងរបស់ Carlo Tavecchio ពីតប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីអាចត្រួសត្រាយផ្លូវច្បាស់មួយដល់លោក Carlo Ancelotti មកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក Carlo Tavecchio ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីបានប្រកាសលាឈប់ពីតំណែងកាលថ្ងៃចន្ទទី២០ ខែវិច្ឆិកា មួយសប្ដាហ៍ក្រោយក្រុមជម្រើសជាតិខ្លួនជ្រុះចេញពីវគ្គជម្រុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំដើម្បីយកកៅអីចូលរួមព្រឹត្តិការណ៍ FIFA World Cup។ ចំណែកលោក Gian Piero Venturaគ្រូបង្វឹកជម្រើសជាតិអ៊ីតាលីក៏ ត្រូវបានបណ្ដេញចេញពីតំណែងផងដែរ។

លោកCarlo Ancelotti ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិ អ៊ីតាលី២១ដងកាលពីគាត់នៅជាកីឡាករបាល់ទាត់ ប៉ុន្តែគាត់ពុំទាន់មានក្លិបដឹកនាំនោះឡើយ ចាប់តាំងពីខែកញ្ញាក្រោយក្លិប Bayern Munich បណ្តេញគាត់ចេញពីតំណែង ៕ ដេវីត


ចែករំលែក៖