ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សសាលាបឋមសិក្សាភូមិឌួងនិងសិស្សសាលាបឋមសិក្សាទួលសាគរទទួលបានថវិកាចំនួន៥០០០រៀលក្នុងម្នាក់ និងសម្ភារសិក្សាមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ដោយឃើញការលំបាក និងខ្វះខាតរបស់សិស្សានុសិស្ស ដែលកំពុងតែសិក្សា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោស្រី ព្រហ្ម សីម៉ា ប្រធានកិត្តិយសសមាគមកិច្ចការនារីខណ្ឌ លោកស្រីសួន ចាន់ណារី អភិបាលរងខណ្ឌ និងជាប្រធានសមាគមកិច្ចការនារីខណ្ឌ លោកនាយករដ្ឋបាល និងមន្ត្រីក្រោមឱវាទ រួមទាំងសប្បុរសជន ដែលអញ្ជើញមកពីប្រទេសជប៉ុន បាននាំយកមកជាមួយនៅនូវគ្រឿងបរិក្ខារសម្រាប់សិក្សា មកចែកជូនដល់សិស្សានុសិស្សចំនួន២៥៦នាក់ គឺសាលាបឋមសិក្សាភូមិឌួង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ និងសាលាបឋមសិក្សាទួលសាគ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងថា អំណោយទាំងនេះ គឺបានមកពីសប្បុរសជនមកពីប្រទេសជប៉ុន គឺអ្នកស្រី ម៉ាឌូកា និងស្វាមី ក្នុងនោះផងដែរ ដោយសិស្សម្នាក់ៗទទួលបានសៀវភៅសរសេចំនួន១ក្បាល ប៉ិច១ដើម ខ្មៅដៃ១ដើម និងថវិកាចំនួន៥០០០រៀលផងដែរ ដោយឡែក លោកគ្រូ អ្នកគ្រូទទួលបាន៥០០០០រៀល និងនាយកសាលាបានថវិកាចំនួន៦០០០០រៀល ដោយឡែក សមាគមនារីខណ្ឌបានជូនបន្ថែមលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗចំនួន២មុ៉ឺនរៀលនិងសារ៉ុងចំនួន១ផងដែរ។

ក្នុងនោះដែរលោកស្រី ម៉ាឌូកា ដែលជាសប្បុរសជននិងស្វាមុីដែលទើបអញ្ជើញមកពីប្រទេសជប៉ុនបានជួបសំណេះសំណាលជាមួយសិស្សានុសិស្សនិងចែកជូននូវសៀវភៅសម្រាប់អានដែលមានរូបភាពដល់សិស្សម្នាក់មួយក្បាលផងដែរ។ លោកសុខ សម្បត្តិអភិបាលខណ្ឌបានមានប្រសាសន៍បន្ថែមថា ថ្វីត្បិតតែសាលាខណ្ឌព្រែកព្នៅទើបតែកកើតថ្មីក៏ពិតមែន ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចបានខិតខំពុះពារជំនះរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខខិយខំប្រឹងអស់កម្លាំងកាយចិត្តក៏សាងសម្រេចបានផ្លូវបេតុងឆ្អឹងដែក ជាច្រើនខ្សែ ផ្លូវក្រាលគ្រួសភ្នំ សាងសង់ស្ពានជួយសម្រួលដល់ការកកស្ទះចរាចរណ៍និងស្តារស្រះទឹក ជីកស្រះទឹកថ្មី បុកអណ្តូងស្នប់ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋតាមមូលដ្ឋានបានជាច្រើនផងដែរ។

ក្នុងការជួបសំណេះសំណាលជាមួយសិស្សានុសិស្សនាព្រឹកនោះផងដែរ លោកសុខ សម្បត្តិក៏បានសាងសង់បង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់សម្រាប់ផ្តល់ភាពងាយស្រួលដល់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាភូមិឌួង និងសាលាបឋមសិក្សាទួលសាគរផឲងដែរ ដែលបានមកពីការជួយជ្រោមជ្រែងនិងចំណាយថវិការសម្រាប់ក៏សាងក្នុងនោះមានឯកឧត្តមឈុំ សារ៉េត ក្រសួងហិរញ្ញវត្ថុ និងលោកសុខ សារ៉េតជួយឧបត្ថមដល់ការសាងសង់បង្គន់អនាម័យដល់សាលារៀននិមួៗផងដែរ៕ ព្រែកជ័យ


ចែករំលែក៖