ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀង តាវ៉ាន់ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ

ចែករំលែក៖

ក្រសួងធនធានទឹកបានអះអាងថា៖  នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លោក ប៊ុន ហ៊ាន និងលោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀង តាវ៉ាន់ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ។

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន លី ឈួង ជាភាគីអ្នកទទួលការសាងសង់ សម្រេចការងារជារួមបាន ១០០% ហើយ ដោយបានបែងចែកដូចខាងក្រោម ៖

១.ការងាររៀបចំការដ្ឋាន

២.ការងារទំនប់ រួមទាំងគ្រឿងការពារជម្រាល និងខ្នងទំនប់

៣.ការងារសំណង់បេតុងនៃប្រព័ន្ធដោះទឹកលើ

៤.ការងារកាយដី និងថ្មបង្កើនជម្រៅបាតអាង

៥.ការងារអាងសោភ័ណភាព

៦.ការងារប្រឡាយទឹកចេញពីអាងសោភ័ណភាព

៧.ការងារផ្លូវកំសាន្តជុំវិញអាងស្តុកទឹក

៨.ការងារជញ្ជាំងទប់ដីប្រវែង ៤០០ម៉ែត្រ ៕ សុខខេមរា

 


ចែករំលែក៖