ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបក្ខពួក២នាក់ទៀតក្នុងចំណោម៧នាក់ ក្នុងករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តតាកែវ ៖ បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ កែវ ថេងឡា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត ក្នុងចំណោមបក្សពួក០៧នាក់។

តាមរបាយការណ៍បន្ថែម របស់អធិកាដ្ឋានរនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនសង្ស័យជាក្មេងទំនើងចំនួន០២នាក់ដែលឃាត់ខ្លួនមានទី១ឈ្មោះ ឃុន មេតា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិច្រនៀងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងទី២ឈ្មោះ អ៊ុំ ដារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ព្រមទាំងដកហូតវត្ថុតាងរួមមានម៉ូតូ០២គ្រឿង និងដំបង០៣ណាត់០១ដើម ។

ចំណែកជនសង្ស័យចំនួន៤នាក់ផ្សេងទៀតមានទី១ឈ្មោះ ហង់ ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ទី២ឈ្មោះ ឆឹង ម៉េងហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ទី៣ឈ្មោះ យី ឌីណាភេទប្រុស អាយុ១៦ឆ្នាំ រសើនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៤ឈ្មោះ សង លីស្សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ។

សូមរំលឹកថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យទាំង៧នាក់ បានធ្វើសកម្មភាពប្រដាប់ដោយដំបង០៣ណាត់ ព្រួតវាយទៅលើជនរងគ្រោះឈ្មោះ ហេង សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស បណ្តាលឲ្យរងរបួសត្រង់កណ្តាល ក្បាលប្រវែង ៨សង្ទីម៉ែត្រ ដោយមូលហេតុៈ ជនសង្ស័យខឹងនិងជនរងគ្រោះយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្វែងរកបក្ខពួកជនសង្ស័យដែលរត់ គេចខ្លួន ៕ ភ្នំដា


ចែករំលែក៖