ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពូសប្បាយចិត្តខ្លាំងណាស់ ក្រោយពីបានដឹងថាក្មួយៗមានប្រាក់ខែល្អ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖

«ពូសប្បាយចិត្តខ្លាំងណាស់ ក្រោយពីបានដឹងថាក្មួយៗមានប្រាក់ខែល្អ

ពូអរគុណដែលក្មួយៗបានប្រាប់ការពិតអំពីការងារ និងប្រាក់ខែដែលក្មួយកំពុងទទួល។ ដូចកូនក្មួយ៤នាក់ដែលមានមុខងារជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម ក្នុងនោះគឺមានក្មួយស្រីម្នាក់ធ្វើការនៅខណ្ឌពោធិសែនជ័យ (រោងចក្រហាត់តា) ដែលផលិតកេះកាតុង និងផ្លាស្ទិក ដែលមានប្រាក់ខែ ៦០០ ដុល្លារ។ ក្មួយប្រុសម្នាក់ទៀតធ្វើការជា ប្រធានរដ្ឋបាលដែរ នៅក្រុមហ៊ុនជុមស៊ុ (ផ្នែកតំបាញ) នៅស្រុកកោះធំ បានប្រាក់ខែ ៩០០ដុល្លារ។ ទន្ទឹមនឹងនោះ ក៏មានក្មួយស្រីម្នាក់ទៀតរស់នៅវិហារសួរគ៍ ហើយធ្វើការនៅក្រមហ៊ុនស្តាលៃ ៧ អិនជី (7NG) ជាប្រធានផ្នែក (ផ្នែកកាត់ដេរសម្លៀកបំពាក់) បានប្រាក់ខែ ៤០០ ដុល្លារ។ ចំពោះក្មួយស្រីទី៤ ដែលធ្វើការជាប្រធានក្រុមនៅរោងចក្រជាហួរ នៅឧត្តុង្គ (ផ្នែកកាត់ដេរសម្លៀកបំពាក់)ដែរ គឺបានប្រាក់ខែពី ២៧០ -២៨០ ដុល្លារ។

កូនក្មួយត្រូវតែថែរក្សាការងារអោយបាល្អជាមួយនឹងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ គឺជួយមើលថែ និងដាស់តឿនដល់កូនក្រុម និងបុគ្គលិកក្រោមឱវាទអោយធ្វើការងារបានល្អ។ ព្រោះជោគជ័យរបស់រោងចក្រ គឺជាជោគជ័យរបស់កូនក្មួយទាំងអស់គ្នាផ្ទាល់» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖