ប្រទេសម៉ាឡេស៊ី៖ លោកអូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ ក៏ដោយសារមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាណាចក្រកម្ពុជា សហគមន៍ខ្មែរឥស្លាមទាំងអស់ រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សុខដុមរមនា មានសុខសន្ដិភាពពេញលេញ ក៏ដោយសារមានការ ដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បែបនេះ ខណៈលោក បានដឹកនាំគណៈប្រតិភូសហគមន៍ខ្មែរឥស្លាម ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី និងពិសារ អាហារសាមគ្គី ដើម្បីរឹតចំណងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ សហគមន៍ខ្មែរឥស្លាម ជាមួយ ថ្នាក់ដឹកនាំម៉ាឡេស៊ី តំណាង ដោយលោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេសុី ក្នុងនាមបងប្អូនតែមួយ កាលពីរាត្រីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០១៧ ។
ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបានឃើញ យ៉ាងច្បាស់ហើយថា សន្តិភាពដែល យើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកខិតខំកៀងគរ អ្នកវិនិយោគ ទុនពីវិស័យឯកជនឲ្យមកបណ្ដាក់ទុន វិនិយោគលើគ្រប់វិស័យ ដោយរក្សាកំណើនសេដ្ឋកិច្ចរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។ រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យការងារ,ឧស្សាហកម្ម,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃ លើវិស័យការងារ កសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផល របស់ប្រជាកសិករ កម្ពុជា ឲ្យបានច្រើនបន្ថែមទៀត នាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖នៅដើមឆ្នាំ២០១៨នេះ ម៉ាឡេស៊ី គ្រោងបោះទុនវិនិយោគតាមរយៈផ្ដល់ជាថវិកា ធ្វើដើមទុនរកស៊ី ជូនប្រជាជនសហគមន៍ខ្មែរ ឥស្លាម ដើម្បីកាត់បប្ថយភាពក្រីក្រ ។ ដោយមានការគាំទ្រតាមរយៈ មីក្រូហិរញ្ញវត្ថុ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយបានចុះហត្ថលេ ខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Aman aIkhtiar Microfinance ដឹកនាំដោយ Dr.ZubirHar un ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ផ្ទាល់ដោយសារលោក មើកឃើញ ពីតម្រូវការចំបាច់ របស់បងប្អូន ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះផងដែរ ៕ សំរិត