ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបរទេស ដែលលួឆ្លងដែន និងស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅសិប្បកម្មធ្វើដែកស្មិត ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជាលទ្ធផល-បានពិនិត្យឃើញជនបរទេសជនជាតិវៀតណាមចំនួន១២នាក់ ស្រី០៣នាក់ បានលួចស្នាក់នៅ និងរកសុីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕ អរុណរះ