ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំរោង ឃាតខ្លួនបន្ទាប់ពីរូបគេបានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩និង០០នាទីព្រឹក ស្ថិតនៅភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ សួន ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានឈ្លោះប្រកែកគ្នា ខណៈនោះក៏បានប្រតាយប្រតប់គ្នាជាមួយប្រពន្ធឈ្មោះ អ៊ឹង ផល្លា អាយុ៣៧ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា ដោយជនសង្ស័យជាប្តីបានទាញសក់ប្រពន្ធ រួចទាត់មួយជើងបណ្តាលឲ្យជនរងគ្រោះជាប្រពន្ធដួលទៅនឹងដី បណ្តាលឲ្យរងរបួស ហើយភ្លាមៗនោះ បងប្អូនឃើញហូរឈាមច្រើនពេក ក៏យកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ហេតុការណ៍ខាងលើនេះ ដោយសារតែទាស់ពាក្យសម្តីគ្នាក្នុងគ្រួសារ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ភ្នំដា