ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចាក់សាំងស្រោចខ្លួនឯងដុតសម្លាប់ខ្លួនមិនដឹងអំពីមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានយកសាំងចាក់ស្រោច លើខ្លួនឯងហើយដុតឆេះរលាកពេញខ្លួន រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ តែដោយ សភាពរបយសធ្ងន់ធ្ងរពេក ប៉ុន្មានម៉ោងក្រោយមកក៏បាត់បង់ជីវិតទៅ ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយគ្មានអ្នកណាដឹងពីមូលហេតុនៃការប៉ុនប៉ង ធ្វើអត្តឃាតរបស់បុរសនេះឡើយ ។

មន្រី្តនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន ប៊ុនឋាន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះត្រូវបានគេសង្ស័យថាមានវិបត្តិផ្លូវចិត្តអ្វីមួយ ទើបទិញសាំងមកស្រោចខ្លួនដុតធ្វើ អត្តឃាតយ៉ាងនេះ ។

ក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច័យលើសាកសពរួចហើយ ទើបសមត្ថកិច្ចប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ សហការី


ចែករំលែក៖