ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋ បួងចង្កូតមិនទាន់ បុកបង្កាន់ដៃស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងាជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរថយន្តធុន​ធំដឹកឥដ្ឋ បើកលឿនបួងចង្កូតមិនទាន់ ជ្រុលទៅ​បុកបង្កាន់ដៃស្ពានអាកាសស្តឹងមានជ័យ ក្រឡាប់ចាក់ឥដ្ឋរាយពេញ​ផ្លូវ ប៉ុន្តែសំណាងគ្មានអ្នករងរបួស ស្ថិតតាមបណ្ដោយផ្លូវក្រោមស្ពានស្ទឹង​មានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា  រថយន្តបង្ក ប្រភេទយី​ឌុប ដឹកឥដ្ឋ ពាក់ស្លាកលេខមុខ ភ្នំពេញ 3A-2252 ពីក្រោយ ក្រុងព្រះសីហនុ 4A-2184 បើកបរដោយ​បុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀត ក្នុងល្បឿនលឿន លុះបើក មកដល់ចំណុច​កើតហេតុ ក៏បួងចង្កូតមិនទាន់ ជ្រុលបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យ​រថយន្តក្រឡាប់ផ្ងារជើង ភ្លាមនោះអ្នករួមដំណើរបាននាំគ្នា ចុះពីលើរថយន្តរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុករថយន្តនៅកន្លែង​កើតហេតុ ​។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុង បានចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យ​នគរបាលចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ស តារា


ចែករំលែក៖