ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ស្រវឹងស្រា​បើកម៉ូតូម្នាក់ឯង​ដួល​បោក​ក្បាល​ទៅនឹង​ខឿន​សួនច្បារ​បែកក្បាលធ្លាយ​ខួរ​ចេញមកក្រៅ​របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ព្រោះតែគ្រឿងស្រវឹង បានធ្វើឲ្យបុរសម្នាក់បានពិសារស្រារហូតឈានទៅដល់ការគ្រប់គ្រងស្មារតី បានបើកម៉ូតូម្នាក់ឯង បណ្ដាលឲ្យដួលបោកទៅនឹងខឿនសួនច្បារអូស​ជាច្រើន​ម៉ែត្រ រងរបួសបែកក្បាលហូរឈាម​ប្រឡាក់ពេញថ្នល់ និង​ធ្លាយ​ខួរ​ចេញមក​ខាងក្រៅ​គួរឲ្យ​រន្ធត់ ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។

ករណីគ្រោះចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង១១យប់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត ទល់មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ស្ថិតក្នុង​សង្កាត់​ចុ​ត​មុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែង បានឲ្យដឹងថា មុន​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ​អាយខន ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-4403 ដោយធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ​ទល់មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ក៏រ៉េចង្កូត​ដួល​ដោយ​ខ្លួនឯងបោកទៅនិងថ្នល់ អូស​ជាច្រើន​ម៉ែត្រ​បណ្តាលឲ្យ​បោក​ក្បាលរងរបួស

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបាន​រថយន្ត​សា​មុ​យ​ ដឹក​បញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕ ស តារា


ចែករំលែក៖