ហេតុការណ៍គ្រោះថ្នាក់រថភ្លើងដ៏កម្រ មួយបានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញដោយរថភ្លើងបានធ្លាក់កង់ចេញពីផ្លូវបណ្តាលឲ្យក្រឡាប់ជាច្រើនទូរថភ្លើង ហើយអ្នក ដំណើរជាច្រើននាក់បានរងរបួស។ មក ទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពី អ្នកស្លាប់នោះឡើយ ។
គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០និង១០នាទីព្រឹក រវាង រថភ្លើងនៅស្ថានីយ El Sorbito នឹងនៅ ស្ថានីយ៍ Arahal ក្នុងខេត្ត Sevilla ខណៈ ដែលរថភ្លើងខ្សែទី៣ បានធ្វើដំណើរ រវាង ក្រុង Malaga និងក្រុង Sevilla ដោយបាន ដឹកអ្នកដំណើរ ចំនួន៧៩នាក់ ហើយរថ ភ្លើងបានបន្តដំណើរ ប្រហែល២០០ម៉ែត្រ មុនដល់គោលដៅ ។
សារព័ត៌មានស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រុមជួយ សង្គ្រោះ បានបញ្ជាក់ថា មានមនុស្សចំនួន ៣៥នាក់ បានរងរបួស ក្នុងចំណោមនោះមាន២នាក់របួសធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុ ការណ៍រថភ្លើង រត់ធ្លាក់ផ្លូ វនៅភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ។
គ្រោះថ្នាក់នេះបានកើតឡើងនៅលើ ដងផ្លូវធ្វើដំណើរ ដែលមានប្រវែង៦ គីឡូម៉ែត្រ ដោយត្រូវបានបិទមិនឲ្យធ្វើ ដំណើរ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ហើយទើបតែបាន បើកឡើងវិញ ប្រមាណជាង១ម៉ោង មុនគ្រោះថ្នាក់ កើតឡើង បន្ទាប់ពីបានប្រកាសថា មាន សុវត្ថិភាព ៕ ម៉ែវ សាធី