ខេត្តសៀមរាប៖ អគ្គីភ័យឆាបឆេះផ្ទះចំនួន៥ខ្នងផ្ទះស្ទើរទាំងស្រុង កើតឡើង កាលវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅជាប់បណ្តោយផ្លូវទៅកំពង់ផែ ក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះរថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបចំនួន០៣គ្រឿង កំពុងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឲ្យឆេះរាលដាលដល់លំនៅឋានដែលនៅក្បែរខាងនោះហើយ។
សមត្ថកិច្ចបន្ថែមថា ផ្ទះចំនួន៥ខ្នង រងការឆាបឆេះស្ទើរតែទាំងស្រុង តែរហូតមកដល់ពេលនេះ មិនទាន់ដឹងថាទំហំនៃការខូចខាតនោះអស់ទឹកប្រាក់ប៉ុន្មាននោះទេ ហើយក៏ពុំទាន់ពីមូលហេតុអ្វីដែលបណ្ដាលឲ្យឆេះពិតប្រាកដនោះដែរ៕ ប៊ុន រិទ្ធី