ភ្នំពេញៈ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹកទន្លេសាប នៅក្រោមស្ពាន លី យ៉ុងផាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាកសពដែលប្រជាពលរដ្ឋប្រទះឃើញនេះមិនស្គាល់អត្តសញ្ញាណទេព្រោះគ្មានឯកសារពាក់ព័ន្ធនៅជាប់នឹងខ្លួនហើយ គ្រាន់ដឹងថា ជាមនុស្សប្រុស មានវ័យប្រហែលជាង៣៥ឆ្នាំប៉ុណ្ណោះ។ ក្រោយមកនគរបាលប៉ុស្តិ៍ស្វាយប៉ាក និងនគរបាលជំនាញបានទៅដល់អូសសាក សពមកលើគោករួចធ្វើកោសល្យវិច័យហើយបានឲ្យដឹងថា នៅលើខ្លួនប្រាណរបស់សាកសព មិនមានស្នាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ គឺជនរងគ្រោះអាចលង់ទឹកស្លាប់ដោយខ្លួនឯង។ សមត្ថកិច្ចបានប្រគល់សាកសពបុរសនេះឲ្យប្រជាពលរដ្ឋយកទៅបូជានៅវត្តព្រែកព្នៅនោះតែម្តងដោយទុកតែធាតុក្រែងក្រុមគ្រួសារមករកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ