ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៥នាក់នៅស្រុក​ស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស​ប្រុស​ស្រី​៥​នាក់​ បាន​រងរបួស​ធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នា​​កាលពី​វេលា​ម៉ោង​៣ និង៤០នាទីរសៀល​ថ្ងៃទី​៣ ខែ​ឆ្នូ ឆ្នាំ​២០១៧​នៅ លើផ្លូវ​ជាតិ​លេខ ០១ ចន្លោះ​បង្គោល​គីឡូ​លេខ ១៣៧-១៣៨ ស្ថិតនៅ​ភូមិ​ប្រសូត្រ១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

បើតាម​សមត្ថកិច្ច​នគរបាលបានឲ្យនគរវត្តដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​ម៉ូតូ​បង្កហេតុ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២GB.8641​បើកបរ​ដោយ​ឈ្មោះ សៅ សុ​ណាន់ ភេទ​ប្រុស អាយុ​46 ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ មាន​លំនៅដ្ឋាន​ភូមិ​អង្គ​ស្វាយ ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀងឌុប អ្នករួមដំណើរ​មានឈ្មោះ សេង វណ្ណា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និងឈ្មោះ សុច មិថុនា ភេទ ស្រី អាយុ ០៨ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​រួច​បត់​ឆ្វេង​មិនប្រយត្ន័ ស្រាប់តែទៅបុកម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H ៨២២៥ គី​ខាង​ម៉ូតូ​រងគ្រោះ​បើកបរ​ដោយ​ឈ្មោះ ប៉ុល សុធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ស្រុក ចន្ទ្រា ខេត្តស្វាយរៀងនិង អ្នករួមដំណើរ ឈ្មោះ ទឹម ឌី​ណា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នាយ៉ាងពេញទំហឺងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយទាបភ្លាមៗផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​ដោយសារតែ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៦ បត់​ឆ្វេងមិនប្រយត្ន័ ។​

ចំពោះ​មធ្យោបាយ​ទាំង​០២​គ្រឿងត្រូវបានសមត្ថកិច្ចជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​កសាង​សំណុំរឿង​តាម​ច្បាប់៕ យឹម សុថាន


ចែករំលែក៖