ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៦និង៧៧ត្រង ចំណុចមុខបន្ទាយស្រែខ្លុង ស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពមន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឱ្យដឹងថា ៖មុនពេល កើតហេតុគេឃើញឡានមួយគ្រឿងម៉ាក់សាំយ៉ុងពណ៍ សពាក់ស្លាកលេខភ្នំពេញ2AN7862 ដឹកអ្នកដំណើរអ្នកបើកបរមានឈ្មោះឆាយ ហុក ភេទប្រុសអាយុ ៥១ឆ្នាំមានទីលំនៅរាជធានីភ្នំពេញ។
អ្នករួមដំណើរមាន៖ ១ឈ្មោះដាំផុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ២ឈ្មោះ រ៉ុន វិចិត្រភេទប្រុស អាយុ១៩ឆ្នាំ មិនស្គាល់ទីលំនៅ ចំណែកអ្នកផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ។
ឡានសាំយ៉ុងបើកបរពីកើតទៅ លិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកជា មួយឡានធុនធំមួយគ្រឿងម៉ាក់នីសាន់ដឺសែល ពណ៌ ប៉ៃតងសណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 3D5547 ដឹកស៊ីម៉ង៍ពីលិចទៅកើតអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចបាត់)។
ឡានសាំយ៉ុងបុកគៀបជាប់បណ្តាលឱ្យស្លាប់ មនុស្សនៅនឹងកន្លែង២នាក់ភ្លាមៗ និងរងបួសធ្ងន់ ស្រាល៥នាក់ ។
ប្រភពបានបន្តថាក្រោយពីឡានបុកគ្នាហើយនគរបាល ជំនាញបានហៅឡានសាមុយដឹងអ្នករងបួសយកទៅ សង្គ្រោះនៅឯមន្ទីរបង្អែកខេត្តកំពង់ស្ពឺ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីវត្ថុតាងទាំងពីគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រោយនៅពេល ក្រោយ៕ សសម