ភ្នំពេញ៖ ក្រោយរងពាក្យបណ្តឹងពីអតីតគូដណ្តឹងមក នី មុនីនាថ បានលើកពេលចូលឆ្លើយបំភ្លឺនៅតុលាការ២ដងរួចមកហើយរហូតដល់មានការលើកឡើងថា នាងព្យាយមគេចវេស។ ដំណឹងនៃការគេចវេះនេះបានធ្វើឲ្យតារាសម្តែងរូបនេះបញ្ចេញសារមួយយ៉ាងខ្លីមានន័យខ្លាំង រហូតដល់អតីតសង្សាបញ្ចេញសារតបយ៉ាងចាស់ដៃផងដែរ ។
នី មុនីនាថ បានអវត្តមានក្នុងការចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅពីតុលាការដំបូងរាជធានីភ្នំពេញដែលកោះហៅឲ្យចូលឆ្លើយបំភ្លឺកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាមុននេះ ។ ប៉ុន្តែតាមរយៈមេធាវីនាងបានស្នើ សុំចូលបំភ្លឺនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា វិញក្រោមហេតុផលនាង មិនសូចចេះច្បាប់ទម្លាប់ច្រើន ។ ប៉ុន្តែនាងនៅតែអវត្តមាននៅលើកទី២នេះដែរ ដែលការមិនបង្ហាញខ្លួនលើកទី២បានធ្វើឲ្យលេចចេញដំណឹងថានាងព្យាយាមគេចវេសមិនព្រមចូលបំភ្លឺព្រោះគ្មានលុយសងអតីគូដណ្តឹង។
ដំណឹងនេះបានធ្វើឲ្យតារាស្រីរូបនេះខឹងសម្បារមិនតិចទេរហូតនាងទម្លាយសារថា” “នាងខ្ញុំ នី មុនីនាថ សូមបញ្ជាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេដែរគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់បងមកកម្ពុជាមកណាអូនចាំបង )”។ សារនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែនាងហាក់មិនខ្លាចនឹងការប្តឹងពីអតីតគូស្នេហ៍ខាងលើនេះទេ។ តបទៅនឹងការបញ្ចេញសារខ្លីតែខ្លឹមចាក់ដោតអារម្មណ៍នេះបានធ្វើឲ្យលោក អ៊ឹង សូឡាងបញ្ចេញសារមួយឌឺដងយ៉ាងចាស់ដៃនៅលើគណនីយហ្វេសប៊ុករបស់លោកផ្ទាល់ថា ““បងនឹងទៅកុំភ័យអូនត្រៀមតែលុយ ដែលអូនបោកបងទៅនោះ ឲ្យគ្រប់ចំនួន រួមទាំងលុយសងជំងឺចិត្ត ដែលពៅមាស”ផ្កាមាស” ត្រូវបង់ឲ្យបងបន្ទាប់ពីចេញសាលដីកា ពីតុលាការ បញ្ជាក់ថាអូន ពិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយបង នឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ។ ច្រូចទឹកឲ្យអូនកុំឲ្យអូនអត់ឃ្លាន មិនរើសមុខតទៅទៀត”។ សារនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន និងបានដុតកម្តៅឲ្យរឿងស្នេហ៍ប្រែប្រេះឆាកាន់តែឡើងកម្តៅខ្លាំងពិបាកនឹងទប់បាន។
គួរបញ្ជាក់ដែរថា អតីតគូដណ្តឹងតារាសម្តែង នី មុនីនាថ គឺ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឲ្យនាងសងប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិក និងប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ដោយអតីតគូដណ្តឹងខាងលើ បានចាត់ទុកនី មុនីនាថថា បោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នាដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឲ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ៕ វឌ្ឍនា