ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ៖ កម្ពុជា-ថៃ នៅតែបន្ដទំនាក់ទំនងជាមួយគ្នាដ៏ល្អ លើវិស័យ វប្បធម៌ សង្គម កិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៏ ព្រោះវប្បធម៌ ទាំងពីមានភាពទន់ភ្លន់ រ៉ាក់ទាក់ គួរឲ្យគោរពស្រឡាញ់ក្នុងនាមបងប្អូន ភូមិផងរបងតែមួយ នេះបើតាមការបញ្ជាក់ ឲ្យដឹងពី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស លោកស្រីទទួលជួបគណៈប្រតិភូ ក្រសួងវប្បធម៌ ព្រះរាជាណាចក្រ ថៃ ដឹកនាំដោយលោក Vira Rojpoj Chanarat រដ្ឋមន្ដ្រីក្រសួងវប្បធម៌ ថៃ ដើម្បីសម្ដែង ការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។
លោក ចាប សុថារិទ្ធ អ្នកនាំពាក្យ និងជានាយកខុទ្ទការ ល័យលោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា-ថៃ គឺ ជាប្រទេសក្បែរខាងគ្នាធ្លាប់ទំនាក់ទំនងដ៏ល្អជាមួយគ្នា តាំង ពីយូរយាណាស់មកហើយ ។ កម្ពុជា-ថៃ ជាប្រទេសកាន់សាសនាតែមួយ និងជាប្រទេសភូមិផង របងតែមួយ មិនតែប៉ុណ្ណោះជាប្រទេស សមាជិកអាស៊ានដូចគ្នា ការពង្រឹងទំនាក់ទំនង លើគ្រប់វិស័យ ជាមួយគ្នាកាន់ រឹងមាំបន្ថែមទៀត ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកសិទ្ធិសេរីភាពគ្រប់ យ៉ាង ជូនពលរដ្ឋគ្រប់រូបគោរព ប្រតិបត្ដិតាមជំនឿសាសនា ដោយមិនប្រកាន់និន្នាការនយោនបាយ ពូជសាស្ដ្រ ពណ៌សម្បុរ។
លោកបន្ដថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអគុណដល់ក្រសួងវប្បធម៌ថៃ ដែលបានសហការដ៏ល្អជាមួយក្រសួងវប្បធម៌កម្ពុជា ។ កន្លងមកនេះអាជ្ញាធរថៃបានប្រគល់វត្ថុបុរាណ្យ របស់ខ្មែរជាច្រើនមកឲ្យកម្ពុជាវិញ ដែលពួកជនខិលខូចមួយចំនួនតូចបានលួចយកទៅលក់នៅប្រទេសថៃ ។ មិនតែរាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងវប្បធម៌ ទាំងពី បានបង្កលក្ខណៈ ឲ្យមានការសម្ដែងសិល្បៈរួមគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ _ថៃនៅតាម បណ្ដាខេត្ដជាប់ព្រំដែន ជាមួយគ្នា ដោយផ្លាស់ប្ដូរ នូវបទពិសោធន៏ពីគ្នាទៅវិញទៅមក បញ្ជាក់វប្បធម៌ពីភាពទន់ភ្លន់ ក្នុងនាមបងប្អូនតែមួយ ។
លោក Vira Rojpoj Chanarat រដ្ឋមន្ដ្រីក្រសួងវប្បធម៌ ថៃ បានសម្តែងនូវការអបអរសាទរចំពោះ ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្ដិភាព ពេញលេញ និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកបន្ដថា៖ ដំណើរទស្សកិច្ច របស់គណៈប្រតិភូវប្បធម៌ថៃ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ពិជាបាននាំមកនូវបទពិសោធន៏ និងចែករំ លែកគំនិត ល្អៗពីគ្នាទៅវិញទៅមក និងបានផ្សព្វផ្សាយវប្បធម៌ ដូចគ្នាឲ្យប្រជាពលរដ្ឋ ទាំងពីរបានយល់ដឹងកាន់តែជិតស្និទ្ធ ក្នុងនាមប្រទេសកាន់សាសនា ព្រះពុទ្ធដូចគ្នា កានិយាយស្ដីស្រឌៀងគ្នា ការស្លៀក ពាក់ ដូចគ្នា ការគោរពប្រតិបត្ដិដូចគ្នា និងការប្រាស័យទាក់ទងដោយភាពទន់ភ្លន់ដូចគ្នា ៕ សំរិត