ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានប្រើកាំភ្លើងខ្យល់បាញ់គ្រាប់សំណអាចបណ្តាលឲ្យមនុស្សស្លាប់រងការចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាជនសង្ស័យបានរងការចាប់ឃាត់ខ្លួនពីកម្លាំងអាវុធក្រុងប៉ោយប៉ែតក្រោយប្រើប្រាស់អាវុធកែច្នៃប្រភេទខ្យល់បាញ់គ្រាប់សំណអាចបាញ់បង្កមនុស្សស្លាប់ធ្វើសកម្មភាពបាញ់ទៅលើបុរសម្នាក់ប៉ុន្តែបាញ់ខុសជនរងគ្រោះគេចផុតពីគ្រោះថ្នាក់។ហេតុការនេះកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនជនសង្ស័យដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សាតវ៉ាន់ថា ប្រុសអាយុ៣៥ឆ្នាំរស់នៅក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើការចោទប្រកាន់ប្តឹងឈ្មោះហានភាព ប្រុសអាយុ២៩ឆ្នាំបានផឹកស្រាស្រវឹងមករករឿងអុកឡុក ក្នុងរោងសិប្បកម្ម ហើយបានពួនស្ទាក់យកកាំភ្លើងខ្យល់បាញ់មកលើរួបខ្លួន១គ្រាប់តែសំណាងណាស់បាញ់មិនត្រូវ។

លោកវរសេនីយ៍ឯកម៉ែនភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា បើតាមការបំភ្លឺរបស់ជនរងគ្រោះនៅមុនពេលកើតហេតុជនសង្ស័យអតីតៈជាកូនចៅរបស់ខ្លួនបានជេរតាមទូរស័ព្ទឲ្យខ្លួនមកជួបក្រោយពេលដែលខ្លួនមកជួបនោះស្រាប់តែជនសង្ស័យពួននៅកន្លែងរោងសិប្បកម្មហើយបានយកកាំភ្លើងបាញ់ខ្យល់បាញ់ទៅលើខ្លួន១គ្រាប់តែសំណាងល្អគ្រាប់ទៅចំដងឆ័ត្រនៅជិតនោះ។ចំណែកជនសង្ស័យបានឆ្លើយសារភាពនៅអាវុធហត្ថថាខ្លួនពិតជាយកកាំភ្លើងច្នៃបាញ់ទៅលើជនរងគ្រោះពិតប្រាកដតែគ្មានបំណងបាញ់សម្លាប់នោះទេគ្រាន់តែគំរាមដែលកន្លងមកជនសង្ស័យធ្វើបាបខ្លួនតែប៉ុណ្ណោះ។ក្រោយពីបានចម្លើយសារភាពនិងដកហូតវត្ថុតាងជនសង្ស័យកំពុងត្រូវបានកម្លាំងអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖