ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រើប្រាស់និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវសហការជាមួយកម្លាំងប៉ុស្តិ៍​ច្រាំងចំរេះទី២ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ​ដោយខុសច្បាប់នូវសារ​ធាតុញៀន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង ៣០នាទីរសៀល ត្រង់ចំណុចផ្លូវជាតិលេខ០៥ ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនិងថ្នាំញៀនចំនួន០៣កញ្ចប់ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមានទី១. ឈ្មោះ ចាន់ ហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្នាក់នៅផ្ទះលេខគ្មាន ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ មុខរបរជាងឈើ(ជួញដូរ) ទី២. ឈ្មោះ ង្វៀង យាំងម៉េវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខជាតិ៥ ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ មុខរបរជាងលាបថ្នាំ (ប្រើប្រាស់) និងទី៣. ឈ្មោះ ង្វៀង យាំងសឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះលេខគ្មាន ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ (ប្រើប្រាស់)។សម្ភារៈដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នទាំង៣នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖