ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងសារធាតុញៀមួយកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង១០និង០០នាទីព្រឹក ថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ធ្នូ គ.ស. ២០១៧ ចំណុចខាងកើត ឧតុនិយមជួលគ្មានលេខ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សៀន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

លោក នាយ ប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា មុននិងឈានដល់ឃាត់ខ្លួនជនសង្សយម្នាក់នៅចំណុចខាងកើតឧតុនិយម តាមបណ្ដោយផ្លូវលេខ៥០៨ ដោយមានកាសង្ស័យក៏ឃាត់ខ្លួន ឆែករកឃើញម្សៅក្រាមសថ្លាចំនួនមួយកញ្ចប់ និង ស្រាវជ្រាវរកមុខអ្នកចែកចាយ ក៏បន្តទៅចាប់ស្រ្តីម្នាក់ទៀត ដែលជាអ្នកលក់ ខណៈដែលទៅជិតដល់ ផ្ទះរបស់ជនសង្ស័យទៅហើយ ក៏មានស្ត្រីម្នាក់ដែលត្រូវជាម្តាយបានរត់ទៅប្រាប់ស្ត្រីដែលជាអ្នកលក់ ឲ្យរត់គេចខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖