ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្រវឹងបើក​រថយន្តលឿនជ្រុលបុក​ក្បាល​នាគ​ពុះ​ចែកទ្រូវផ្លវទៅមុខលែងរួច

ចែករំលែក៖

​ភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រារហូតដល់ស្រវឹងយក​រថយន្ត​របស់​ម្តាយ​យក​ទៅ​បើក​ដើរ​លេង​ហើយបានបើកក្នុងល្បឿនលឿន ខណៈមេឃកំពុងភ្លៀងផងក៏រេចង្កូត ​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកទ្រូងផ្លូវ​បាក់​អស់​១​កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​ខាងលើនេះ​ បានបង្កឲ្យមានការភ្ញាក់ផ្អើល​​កាល​ពីវេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​១ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​៤ ខែធ្នូ គ.ស. ​២០១៧ តាម​បណ្ដោយ​ផ្លូ​ជាតិ​លេខ​៤ ទល់មុខ​KTV​ហុងកុង ស្ថិត​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានបញ្ជាក់ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក RX៤០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7468បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុងទិស​ដៅ​លិចទៅ​កើត លុះ​បើក​មក​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ទៅ​មុខ​លែង​រួច និង​បែក​ធុង​ទឹក ចំណែកឯ​ក្បាល​នាគ​ពុះ​ចែកផ្លូវ​វិញ​បាក់​ចំនួន​មួយ​កង់ ។

តាម​សម្ដី​ផ្ទាល់​ស្រ្តីម្នាក់ដែលត្រូវជា​ម្តាយ​យុវជន​ជា​អ្នកបើកបរ​រថយន្ត RX៤០០ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់​ផឹកស្រា​ស្រវឹង​បាន​លួច​រថយន្ត​យក​បើក​ដើរ​លេង ដោយ​មិន​មាន​ប័ណ្ណបើកបរ​ទេ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ យុវជន​បើករថយន្ត​ដែល​ចេះ​បើក​ដោយ​មិន​ចូល​សាលារៀន​បើកបរ​នោះ បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តាយ​ឲ្យ​មក​មើល​រថយន្ត​ដែល​ជា​របស់​ម្តា​យមក​ដល់​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​យុវជន​ជា​អ្នក​បើករថយន្ត​បង្ក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ​គេចខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ទាំង​មេឃ​កំពុង​តែ​ភ្លៀង​ភ្លាម​ផង​ដែរ បាន​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​មក​ដល់ និង​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​រាជធានី​ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សា​ទុក​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ ចំណែក​កូន​ជា​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោលតែម្តង៕ សុខាសែនជ័យ


ចែករំលែក៖