ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៤នាក់ចេញឆក់មិនបានសម្រេច ត្រូវជនរងគ្រោះជិះម៉ូតូបំបុកដួលរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នា៤នាក់ ធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងមកឆក់កាបូបពីប្តីប្រពន្ធមួយគូ ខណៈកំពុងជិះម៉ូតូឌុបគ្នាតែមិនបានសម្រេច​​ តែត្រូវបានជនរងគ្រោះជិះម៉ូតូបំបុកបណ្តាលឲ្យដួលហើយជនសង្ស័យរត់បាតជើងសព្រាតបន្សល់ទុកម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស. ២០១៧ នៅមុខក្រុមហ៊ុនហុងដាច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរ៉េវ៉ូ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA 8170 ឌុបគ្នាចេញពីម្តុំធនាគារជាតិកាណាឌីយ៉ា ក្នុងទឹកដីខណ្ឌដូនពេញ បំណងទៅផ្ទះនៅម្តុំខាងក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក let’s ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BY 5683 ចំណែកមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ មិនចាំស្លាកលេខមកពីក្រោយ ហើយម៉ូតូសង់ ក៏បានឆក់កាបូបស្ពាយពីប្រពន្ធរបស់គាត់ បណ្តាលឲ្យរបួតធ្លាក់ទៅនឹងដីភ្លាមនោះស្រាប់រួបគាត់បានជិះម៉ូតូបំបុកម៉ូតូម៉ាកlet’s បណ្តាលឲ្យដួលហើយជនសង្ស័យក៏នាំគ្នារត់អស់បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងយកម៉ូតូជនសង្ស័យមករក្សាទុកដើម្បីស្រាវជ្រាវតាមចាំជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖